កម្ពុជាដំណឹង

មូលនិធិ​«Covid-19»​របស់ ហ៊ុន សែន ទទួលបាន​ប្រាក់​ជិត១៤លាន​ដុល្លារ

មូលនិធិរបស់គណៈកម្មការធិការជាតិ ប្រយុទ្ធនឹងជំងឺ «Covid-19» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រាក់ប្រមាណជា ជិត១៤លានដុល្លារហើយ រាប់មកដល់ថ្ងៃនេះ។

ចំនួនទឹកប្រាក់ដែលទទួលបាន ពីសប្បុរសជន និងការបរិច្ចាគបៀវត្ស របស់មន្ត្រីគ្រាក់ៗ ត្រូវបានប្រកាសឲ្យដឹង ដោយលោក ហ៊ុន សែន ខ្លួនលោក នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច។

បុរសខ្លាំងកម្ពុជា បានឲ្យដឹងថា៖

«សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះទទួលបាននូវជំនួយ ចំនួន13,998,698ដុល្លារ។»

«សម្រាប់វិភាគទានស្មគ្រ័ចិត្ត តាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង១៧ ថ្ងៃទី២៤ មេសា ២០២០ ម្សិលមុិញមានចំនួន ២២០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥​ ០០០រៀល។»

យ៉ាងណា លោក ហ៊ុន សែន មិនបានប្រកាសឲ្យដឹងបន្ថែមទេថា តើទឹកប្រាក់ទាំងអស់ខាងលើ នឹងត្រូវបែងចែក ឬយកទៅប្រើប្រាស់ ក្នុងក្របខណ្ឌបែបណា និងអ្វីខ្លះនោះឡើយ៕



You may also like

កម្ពុជា

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន «ធ្លោយមាត់»ថា ទូរទស្សន៍​ឯកជន​ជា​ម៉ាស៊ីន​ឃោសនា​ឲ្យ​រដ្ឋាភិបាល​

ប្រសិនជាអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្លាប់បានបរិហារថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កាន់ក្ដាប់យ៉ាងណែន នៅក្នុងដៃនោះ នៅថ្ងៃនេះ គឺលោក ហ៊ុន សែន ...
កម្ពុជា

ស ខេង សម្រេចប្ដឹង សម រង្ស៊ី នៅឯ… តុលាការ​កម្ពុជា !

មិនខុសពីការអះអាង របស់មន្ត្រីអ្នកនាំពាក្យ លោក ផៃ ស៊ីផាន ដែលថា បុរសខ្លាំងទី១ និងទី២ នៃរបបក្រុងភ្នំពេញ នឹងប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការនោះឡើយ។ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...