កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Champions League ៖ ឃេន បង្ហើយ​ឲ្យក្រុមស្ពឺ​បានឆ្លង​ទៅវគ្គ១/៤

«Champions League»៖ ក្រុមដ័រមូន (Borussia Dortmund – អាល្លឺម៉ង់) ដែលប្រកួតចាញ់ក្រុម ថូថេមហាម (Tottenham FC – អង់គ្លេស) ក្នុងការប្រកួត«ទៅ» ដោយពិន្ទុយ៉ាងធ្ងន់ ០-៣នោះ បានព្យាយាមរកពិន្ទុឲ្យបានមកវិញ ក្នុងការប្រកួត«ត្រឡប់» ក្នុងយប់ថ្ងៃអង្គារនេះ ដែលប្រព្រឹត្តិទៅក្នុងផ្ទះរបស់ខ្លួន ឯក្រុងដ័រមូន (ភាគខាងលិច)។

ក្រុមដ័រមូនចាំបាច់ត្រូវវាយសន្ធាប់ ដើម្បីរកគ្រាប់បាល់ឲ្យបានលឿនបំផុត ក្នុងន័យយកទៅទូទាត់ជាមួយគ្រាប់បាល់ ដែលខ្លួនបានប្រកួតចាញ់លើកមុន ដើម្បីសង្ឃឹមបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ។

ប៉ុន្តែ ក្រុមថូថេមហាម គឺជាជញ្ជាំងភ្នំដ៏ធំមួយ ដែលទប់មិនឲ្យក្រុម ដ័រមូន ខិតទៅជិតទីរបស់ខ្លួន ដោយងាយៗឡើយ ជាពិសេសក្រុម ស្ពឺ មានកីឡាករបារាំង «Hugo Iloris» ដែលជាជើងឯកលើកពានពិភពលោក ឆ្នាំ២០១៨ថ្មីៗ នៅចាំទី ដោយកីឡាកររូបនេះ តែងបានចាប់ និងទះចេញ នូវគ្រាប់បាល់របស់ក្រុម ដ័រមូន បានជាច្រើនដង។

រហូតដល់ពាក់កណ្ដាលម៉ោងដំបូង ក្រុមទាំងពីរមានឱកាសវាយលុក ទៅវិញទៅមក​ប្រហាក់ប្រហែលគ្នា តែរកមិនបាន​សូម្បីតែមួយគ្រាប់ បើទោះជាក្រុម ដ័រមូន មានភាគរយ​គ្រប់គ្រងបាល់ រហូតដល់​ទៅ៧១%ក៏ដោយ។

ចូលមកដល់ដើម​ពាក់កណ្ដាលម៉ោងទីពីរ ក្ដីសង្ឃឹមរបស់ក្រុម ដ័រមូន រលាយខ្សុល​ដូចអំបិលត្រូវទឹក។ ព្រោះចូលមកទាត់វិញ មិនបានប៉ុន្មានផង គឺនៅនាទីទី៤៨ ខ្សែប្រយុទ្ធអង់គ្លេស កីឡាករ «Harry Kane» រកគ្រាប់បាល់បានមួយគ្រាប់ ឲ្យក្រុមស្ពីនាំមុខ បាន ១-០។

បាល់តែមួយគ្រាប់មែន តែវាបានបន្ថែមទំងន់ ឲ្យពិន្ទុសរុបនៃការប្រកួតទាំងពីរលើក រហូតដល់ ៤-០ ដែលពិបាកឲ្យក្រុមដ័រមូន រកគ្រាប់បាល់សង ឲ្យទាន់ពេលវិញណាស់។

មានឱកាសមួយចំនួន ដែលអាចឲ្យក្រុមដ័រមូន ស្ដារមុខមាត់នៅចំពោះអ្នកគាំទ្រ​ពណ៌​«លឿង»​របស់​ខ្លួនដែរ តែដូចបានបញ្ជាក់មុននេះថា ក្រុមស្ពឺបានបណ្ដាក់គ្នាការពារបានយ៉ាងល្អ ដែលបង្ហាញពីភាពស័ក្ដិសមរបស់ក្រុមនេះ ក្នុងការបោះជំហានឡើងទៅវគ្គ១ភាគ៤ ដែលការប្រកួត នឹងប្រព្រឹត្តិទៅ ក្នុងខែមេសាខាងមុខ៕




You may also like

កីឡា និងបច្ចេកវិទ្យា

ក្រុម​លីវើភូល ​បំបាក់​អ្នកមានបុណ្យ ៤-០ ហើយ​ឡើងទៅ​ផ្ដាច់ព្រ័ត្រ

ក្រុម​លីវើភូល (Leverpool FC – អង់គ្លេស) បានប្រកួតចាញ់ក្រុមបាសឺឡូន (Barcelone FC – អេស្ប៉ាញ) ក្នុងពិន្ទុ ០-៣ កាលពីសប្ដាហ៍មុន ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ៨ក្រុមចុងក្រោយ ដែលត្រូវប្រកួតវគ្គ១ភាគ៤

៨ក្រុមចុងក្រោយ មកពី៥ប្រទេស ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានឈ្នះសំបុត្រឆ្លងវគ្គ ឡើងទៅដណ្ដើម​ពានត្រជៀកធំ ជាម្ចាស់ជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ​២០១៨-​២០១៩នេះ។  ជាការកត់សម្គាល់ ប្រទេសដែលមានក្រុមបាល់ទាត់ជោគជ័យបំផុត គឺចក្រភពអង់គ្លេស ដែលឆ្នាំនេះ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...