ជាលើកទី២ជាប់គ្នា ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប្រទេស អ៊ីតាលី ដែលជា«យក្សបាល់ទាត់» និងជាម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០២០ មិនបានចូលរួម​ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ខាងមុខទេ បន្ទាប់ត្រូវបានជម្រុះចេញ ដោយប្រទេស ម៉ាសេដ័ន ខាងជើង ដែលជាប្រទេសតូចមួយ នៅទ្វីបអ៊ឺរ៉ុបកណ្ដាល។

ជាការប្រកួតជម្រុះ មុនការប្រកួតចុងក្រោយ នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមីនា ដើម្បីដណ្ដើមសំបុត្រ ទៅប្រកួតទល់នឹងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលបានយកឈ្នះក្រុម ទួរគី (៣-១) ក្នុងយប់ថ្ងៃដដែល។

នៅពេញការប្រកួត ក្រុម អ៊ីតាលី មានឱកាសច្រើនដងណាស់ (៣២ដង) ក្នុងការរកគ្រាប់បាល់ តែខ្សែប្រយុទ្ធទាំងឡាយ របស់ក្រុម«Squadra Azzurra»អ៊ីតាលី ទាត់បាល់ជាមួយ«ជើងស្អុយ»របស់ផងខ្លួន រកមិនបានគ្រាប់បាល់នាំមុខ សូម្បីតែមួយគ្រាប់ និងបណ្ដោយឲ្យក្រុម ម៉ាសេដ័នខាងជើង ទប់ទល់-ការពារបានរហូត។

តែបាល់ទាត់… នៅនាទីទី៩០+២ បាល់មួយគ្រាប់ ទាត់ពីចំងាយ ដោយខ្សែបម្រើស្លាបខាងឆ្វេង កីឡាករ «Trajkowski» របស់ក្រុម ម៉ាសេដ័នខាងជើង បានធ្វើឲ្យប្រទេសអ៊ីតាលីយំមិនចេញ និងបញ្ចប់ការប្រកួត ដោយពិន្ទុ ០-១ នៅក្នុងកីឡដ្ឋាន«Renzo Barbera» នៃក្រុង«Palerme» (កោះមួយនៅខាងត្បូងអ៊ីតាលី)។

កាលពីព្រឹត្តិការណ៍បាល់ទាត់ ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ុស្ស៊ី ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ីតាលី បានខកខានម្ដងហើយ មិនបានទៅចូលរួមប្រកួត ដូចប្រទេសទាំង៣២ផ្សេងទៀតទេ។ ដូច្នេះ ការខកខានជាថ្មី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (ក្នុងប្រទេសកាតា) ប្រាកដជាបង្កភាពល្វីងជូចត់ខ្លាំងណាស់ នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអ៊ីតាលី៕



You may also like

នគរ ស្ថាបត្យកម្ម

ព្រលានបុរាណ នៃក្រុង«Vérone» ភាគខាងជើង​អ៊ីតាលី

សង្វៀនកីឡា ឬព្រលានប្រកួតកីឡា ដែលមានវ័យ​ដ៏ចំណាស់មួយនេះ ស្ថិតនៅកណ្ដាលក្រុង​«Vérone» នៃខេត្ត«Vénétie» (ប្រទេសអ៊ីតាលី)។ វាត្រូវបានសង់ឡើង នៅឆ្នាំ៣០ នៃគ្រឹះសករាជ នាសម័យកាល​ចក្រភពរ៉ូម «ROME» ដ៏ខ្លាំងក្លា។ នៅពេលសាងសង់រួច ...
ដំណឹង

Covid-19 ៖ អ៊ីតាលី​បញ្ឈប់​រាល់​សកម្មភាព​ផលិតកម្ម ដែល​មិន​ចាំបាច់

ដើម្បីប្រយុទ្ធទល់នឹងមេរោគ «Covid-19» រដ្ឋាភិបាលអ៊ីតាលី បានសម្រេចបន្ថែមទៀត «បញ្ឈប់រាល់សកម្មភាពផលិតកម្ម នៅលើផ្ទៃប្រទេស ដែល​មិន​ចាំបាច់ ដើម្បីធានាឲ្យបានជូនពលរដ្ឋ នូវក្ដីសុខសាន្ដ និងសេវាកម្មសំខាន់ៗ»។ ខាងលើនេះ ជាការលើកឡើង ក្នុងថ្ងៃនេះ ...
ដំណឹង

នាយករដ្ឋមន្ត្រី​អ៊ីតាលី ចោទមន្ទីរពេទ្យមួយថាខ្ជីខ្ជាធ្វើឲ្យឆ្លងមេរោគ«កូរូណា»

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) បានទម្លាក់ការទទួលខុសត្រូវ ទៅលើមន្ទីរពេទ្យមួយ ថាជាដើមហេតុ ដែលបណ្តាលឲ្យមានការឆ្លងរាលដាល នៃមេរោគ«កូរូណា»ថ្មី ក្នុងតំបន់ជាច្រើន ក្នុងភាគខាងជើងប្រទេស។ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...