បន្ទាប់ពីអវត្តមាន តាំងពីចុងខែវិច្ឆិកា ដោយសាររងរបួសនោះមក ខ្សែប្រយុទ្ធជាតិអាហ្សង់ទីន ​របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) កំពុងវិលត្រឡប់​មកលើ​ទីលានប្រកួតវិញ ដោយត្រូវចេញទាត់ ក្នុងការប្រកួតជាមួយក្រុម ប្រេស្ដិ៍ (Brest – បារាំង) យប់ថ្ងៃសៅរ៍ទី៩ ខែមករានេះ។

អាចជាដំណឹងល្អ សម្រាប់លោក ម៉ូរីស៊ីយ៉ូ ប៉ូឆេតទីណូ (Mauricio Pochettino) គ្រូបង្វឹកថ្មី​របស់ក្រុមយក្ស​បារាំង​មួយនេះ ព្រោះមិនមែន​ត្រឹមតែកីឡាករខាងលើទេ នៅមានខ្សែការពារ​ស្លាបសងខាង​ទាំងពីរ កីឡាករ «Layvin Kurzawa» និងកីឡាករ «Alessandro Florenzi» ក៏បានវិលត្រឡប់ មកក្នុងការប្រកួត​វិញដែរ។

ក្រុមកីឡាករ​ដែលវិលត្រឡប់ មកក្នុងការប្រកួតវិញ ត្រូវបូកបន្ថែម កំពូលខ្សែរប្រយុទ្ធ​ផ្សេងទៀត ដែលមិនបាន​រងរបួស ដូចជាកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappe) អង់ហែល ឌីម៉ារីយ៉ា (Angel Di-maria) និង មូស គីន (Moise Kean) ជាដើម។

ដោយឡែក កំពូលខ្សែប្រយុទ្ធ​ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar) បានជាសះពីរបួសរួចរាល់ តែនៅមិនទាន់​អាចចេញប្រកួត បាននៅឡើយ ដោយទំនង​ត្រូវរងចាំ នៅសប្ដាហ៍ក្រោយ។

ក្រុមប៉ារីស នៅមានកីឡាកររបួស​ជាច្រើនទៀត ដែលមួយចំនួនបានជាសះ តែនៅមិនទាន់អាចចូលប្រកួត (កីឡាករ​ខ្សែការពារ «Presnel Kimpembe») និងមួយចំនួនទៀត ត្រូវរងចាំឲ្យរបួស​របស់ខ្លួន ជាសះជ្រះស្រឡះ (កីឡាករខ្សែបម្រើ «Danilo Pereira» «Leandro Paredes» «Rafinha» និងកីឡាករខ្សែការពារស្លាប «Bernat»)៕



You may also like

កីឡា និងបច្ចេកវិទ្យា

អ៊ឹមបាពេ បង្ហោះសារ​តបនឹង​ពាក្យចចាមអារាម​ថា ត្រូវ​ក្រុមផ្សេង​ទិញយក

ពាក្យចចាមអារាម ដែលអះអាងថា កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ត្រូវ​ក្រុមផ្សេង​ទិញយក បានផ្ទុះឡើង បើទោះជាពិភពបាល់ទាត់ បានស្ងប់សកម្មភាព ព្រោះការរាតត្បាត នៃពីជំងឺ ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន

៥០ឆ្នាំក្រោយមក (រាប់ពីពេលក្រុមចាប់កំណើត ក្នុងឆ្នាំ១៩៧០) ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន ដោយបានឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ក្រុម​ដែល​ចេញ​ពី​វគ្គ​ជម្រុះ ឡើង​ទៅ​វគ្គ១/៨

យប់ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូង នៃការប្រកួតជុំចុងក្រោយ ក្នុងវគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ហើយលទ្ធផលជាផ្លូវការបានចេញ​មកមួយភាគធំហើយ អំពីក្រុមដែលទទួលបានសំបុត្រ សម្រាប់ឡើងទៅទាត់ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...